ព័ត៌មានជាតិ

ពាក់ពន្ធ័សំណុំរឿងគ្រឿងញៀនដែលបានសម្លាប់ មន្រីអាវុធហត្ថម្នាក់ ត្រូវបានតំណាងអយ្យការ បញ្ចប់ការសួរចម្លើយ

ភ្នំពេញ: តំណាងអយ្យការ បានបញ្ចប់ការសួរចម្លើយលើសំណុំរឿងគ្រឿងញៀន ដែលបញ្ជូនពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើឈ្មោះ លី វីរៈ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទចូលរួមក្នុងក្រុមឧក្រិដ្ឋជន តាមមាត្រា ៤០ និងមាត្រា ៥៩ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ឈ្មោះ ទី អៀង ឈ្មោះ លី កុកហ៊ុយ ឈ្មោះ ស៊ុន ដារ៉ូ ឈ្មោះ លីី ជូ និងបក្ខពួក ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទចូលរួមក្នុងក្រុមឧក្រិដ្ឋជននិងបទ កាន់កាប់អាវុធដោយខុសច្បាប់ តាមមាត្រា ៤០ និងមាត្រា ៥៩ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០ ក្រមព្រហ្មទណ្ឌ និងឈ្មោះ ត្រាវ រិទ្ធារ៉ា ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅផ្ទះលេខ ៣៧ ផ្លូវលេខ ៣៥១ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំំពេញ កាលពីថ្ងៃទី ២៧ មេសា ២០១៦ រួចបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវីធី ៕

photo_2016-05-01_17-47-34 photo_2016-05-01_17-47-35

មតិយោបល់