ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនសន្ដិសុខយាមនៅមុខធានាគារកម្ពុជាម្នាក់ ពីបទ លួច (កញ្ចក់រថយន្ដ) និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួច (កញ្ចក់រថយន្ដ) និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ វេលាម៉ោង០២នឹង៤៥នាទី ថ្ងៃខែឆ្នាំដែល នៅចំនុចមុខផ្ទះលេខ អេស១៣ ផ្លូវស៊ីលវ័រ ក្រុម៣៤(ខ) ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្ទះលេខ១២៦ ភូមិ៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ សន្ដិសុខឯកជន (ប្រើប្រាស់គ្រឿងញៀន)។ ជនរងគ្រោះឈ្មោះ តាំង រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ អេស១៣ ផ្លូវស៊ីលវ័រ ក្រុម៣៤(ខ) ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿងម៉ាកស្មាសរ៉េវូ (Smash Revo) ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-2682, ក្រាមសថ្លាចំនួន០២កញ្ចប់តូច, (សង្ស័យជាថ្នាំញៀន), កញ្ចក់រថយន្ដជំហៀង សម្រាប់មើលក្រោយចំនួន០២, ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន, កូនសោរជ្រុង និងកូនសោរមានមាត់ មួយចំនួនទៀត។ ចំពោះកញ្ចក់រថយន្ដជំហៀងសម្រាប់មើលក្រោយចំនួន០២ជារបស់ជនរងគ្រោះដកហូតពីជនសង្ស័យ ប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០២នឹង៤៥នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់យកកញ្ចក់រថយន្ដម៉ាកLexus GS300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-2852 ដែលចតនៅចំនុចមុខផ្ទះលេខ អេស១៣ ផ្លូវស៊ីលវ័រ ក្រុម៣៤(ខ) ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានសម្រេចរួចគេចខ្លួន លុះដល់ម៉ោង០៧នឹង៣០ព្រឹក ថ្ងៃដដែលទើបជនរងគ្រោះដឹងថាកញ្ចក់រថយន្ដទាំងសង ខាងបាត់ ក៏បានឆែកកាំមេរ៉ាសុវត្ថិភាព ឃើញស្គាល់ជនសង្ស័យដែលជាសន្ដិសុខយាមនៅមុខធានាគារកម្ពុជា រហូតមកដល់ម៉ោង១៨នឹង៤៥នាទីថ្ងៃដដែល ពេលជនសង្ស័យចូលមកធ្វើការ ជនរងគ្រោះក៏បានឃាត់ជន សង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទំនប់ទឹកតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន រួមនឹងវត្ថុតាងនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការតាមនីតិវីធី ៕

មតិយោបល់