ព័ត៌មានជាតិ

ជនសង្ស័យម្នាក់យកម៉ូតូក្រុមហ៊ុនទៅបញ្ចាំបាន ៣ថ្ងៃជាប់ខ្នោះបាត់

ភ្នំពេញ: នៅថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២០ វេលាម៉ោង១ និង០០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (យកម៉ូតូក្រុមហ៊ុនទៅបញ្ចាំ) នៅចំណុចក្រុមហ៊ុនលក់គ្រឿងសង្ហារឹមអេលីស ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ៥និង៣០នាទី ។

ជនសង្ស័យឈ្មោះ ភិន សុភី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនទំនិញឲ្យក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានយកម៉ូតូក្រុមហ៊ុនអេលីសទៅបញ្ចាំបានប្រាក់ចំនួន ៦០ដុល្លារ ជនរងគ្រោះឈ្មោះ មាស ចាន់រដ្ឋា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមលក់គ្រឿងសង្ហារឹមអេលីស ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកស៊ីរ៉ូសចាស់គ្មានពន្ធ ។
សម្ភារៈបន្សល់ទុក គ្មាន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់