ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថចុះបង្ក្រាប១ថ្ងៃ២ករណីឃាត់បានជនសង្ស័យ៦នាក់

ភ្នំពេញ: នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន អ/ហ បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០៦នាក់ផ្សេងៗគ្នាពាក់ព័ន្ធករណីគ្រឿងញៀន ។
ដែលករណីទី១៖ នៅវេលាម៉ោង១០និង៣០នាទី ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្លូវបេតុងកែងផ្លូវ២១៧ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ជនសង្ស័យមានឈ្មោះ ខេន មុន្នី ភេទប្រុ អាយុ៣៤ឆ្នាំ(មានផ្ទុកសារធាតុញៀន) មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
+វត្ថុតាងចាប់យក ៖
-ម្សៅក្រាមពណ៍សថ្លាចំនួន០១កញ្ជប់ថង់តូច(សង្ស័យសារធាតុញៀន) ។
-ម៉ូតូចំនួន០១គ្រឿង ម៉ាក Honda Vave ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BP-3624 ។
+ករណីទី២៖ នៅវេលាម៉ោង១និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំង អ/ហ ខណ្ឌដង្កោ បានធ្វើការចាប់ជនសង្ស័យចំនួន០៥នាក់ នៅចំណុចផ្លូវបេតុងជើងឯង និង ក្នុងចំណុចចម្ការស្វាយបឹងជើងឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
+ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
ទី១/ ឈ្មោះ រ៉េន សុខណាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
ទី២/ ឈ្មោះ ហ៊ូ លីហេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯង ខណ្ឌដង្កោ ។
ទី៣/ ឈ្មោះ ចិន ឆានុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
ទី៤/ ឈ្មោះ យឿន សុខលាភ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
ទី៥/ ឈ្មោះ យឿន ធីតា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
+វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាម់ពណ៍សថ្លាចំនួន០២កញ្ចប់ថង់តូច(សង្ស័យសារធាតុញៀន) ។
-ម៉ូតូចំនួន០១គ្រឿង ម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ស្លាក កណ្តាល 1Q-8979 ។
-លោហធាតុពណ៍លឿនចំនួន០១ខ្សែ
-ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក់ I Phone 5 និង ម៉ាក Oppo ។
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅការិយាល័យគ្រឿងញៀន អ/ហ រាជធានីភ្នំពេញ៕

 

មតិយោបល់