ពោធិ៍សាត់ៈ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែសឧភា ឆ្នាំ២០១៨ មានករណីបុរសជាងតុទូម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ខណៈដែលកំពុងដេកបន្ទាប់ពីការងារ រួចស្រាវខ្សែភ្លើងដោយមិនបានដកឌុយចេញពីព្រីភ្លើងក៏ឆក់ស្លាប់តែម្តង នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ សុខ រ៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកមែន រួចប្រគល់សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់