ព័ត៌មានជាតិ

ស្ត្រីវ័យជាង ៤០ឆ្នាំ ម្នាក់ដើរសុខៗ ស្រាប់អស់កម្លាំងដួលសន្លប់ស្តូក បង្កការភ្ញាក់ផ្អើល នៅខណ្ឌ៧មករា

ភ្នំពេញ: ស្ត្រីវ័យជាង៤០ឆ្នាំ ម្នាក់ដើរសុខៗ ស្រាប់តែអស់កម្លាំងដួលសន្លប់ស្តូកបង្កការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ៣៣៦កែងផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពី សមត្ថកិច្ចឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើបានដើរពីខេត្តតាកែវ មករាជធានីភ្នំពេញដោយពុំដឹងថា មានវិបត្តិអ្វីនោះទេ? ដោយស្ថិតក្នុងស្ថានភាពអស់កម្លាំងនិយាយបានមួយម៉ាត់ៗពិបាកស្តាប់។ ស្ត្រីរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយិប្រមាណជាង ៤០ឆ្នាំ។
តាមប្រភពព័ត៌មានពី កន្លែង កើតហេតុឲ្យដឹងថា ស្ត្រីខាងលើបានដើរចេញពីខេត្តតាកែវមកភ្នំពេញពេញមិនដឹងថា ដើរប៉ុន្មានថ្ងៃនោះទេ លុះដើរមកដល់ចំណុចកើតហេតុក៏អស់កម្លាំងដួលសន្លប់ស្តូកតែម្តង ក្រោយឃើញសភាពដូច្នេះពលរដ្ឋក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកដល់និងទាក់ទងរថយន្តសង្គ្រោះដឹងទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនិងពលរដ្ឋមួយចំនួននៅម្តុំនោះថា ស្ត្រីខាងដើរដួលសន្លប់បែបនេះ អាចបណ្តាលមកពីហូបមិនគ្រប់គ្រាន់ និងដើរលើសកម្លាំងទើបសន្លប់បែបនេះ៕

មតិយោបល់