ភ្នំពេញៈ នៅវេលាម៉ោង០៦និង៤០នាទីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្តុបចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងមួយលើក រវាងម៉ូតូនិងរថយន្តក្រទ្បុកស៊ីម៉ងត៍ក្រុមហ៊ុន (កែ អេង ខន គ្រីត) បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
សពជនរងគ្រោះឈ្មោះ សុផាត ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជានិស្សិតរៀនផ្នែកវិស្វករ ធ្វើការនៅការដ្ឋានសំណង់កោះពេជ្រ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩៩ ផ្លូវលំ ភូមិពោធិ៍តាមុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ កំពងស្ពឺ 1E- 7799 បើកបរពីជើងទៅត្បូង។ ចំណែកជនបង្កឈ្មោះ ស ហម ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអង្គពក ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង បើកបររថយន្តក្រទ្បុកស៊ីម៉ងត៍ ពាក់ផ្លាកលេខភ្នំពេញ 5A-3109 បើកបរពីទិសខាងកើតមកដល់ស្តុបជលផល បត់មកទិសខាងត្បូងឡើងផ្លូវព្រះនរោត្តម បន្ទាប់មករថយន្តបាន បុកម៉ូតូមួយគ្រឿង ដែលបានបើកបរដោយជនរងគ្រោះខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ និងស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូតាមបណ្តោយ ផ្លូវព្រះនរោត្ដមពីជើងមកត្បូង រហូតដល់ស្តុបចំការមនក៏បានឈប់រង់ចាំភ្លើងស្តុប ពេលនោះភ្លើងស្តុបបានលោតសញ្ញាបៃតង ហើយ ជនរងគ្រោះក៏បានបើកឆ្លងស្តុបតែមិនទាន់បានឆ្លងផុតស្តុបផង ក៏មានរថយន្ត ក្រទ្បុងស៊ីម៉ងត៍ បានបើកពីទិសខាងកើតតាម ផ្លូវសុធារស បត់មកទិសខាងត្បូងទ្បើងមកផ្លូវព្រះនរោត្តម មកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
បច្ចុប្បន្នជនរងគ្រោះ(សព) ទ្បានសាមុយបានដឹកយកទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ដោយទ្បែកជនបង្កត្រូវនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។
ចំពោះម៉ូតូនិងរថយន្តខាងលើ ត្រូវបាននគរបាលចរាចរណ៍ស្នងការនគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយ ៕
មតិយោបល់