កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សង្វៀនជល់មាន់មួយកន្លែងមានទីតាំង នៅត្រង់ចំណុចព្រៃឫស្សីមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានកម្លាំនគរបាលស្រុកធំបង្ក្រាបនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ។
ក្នុងប្រតិបត្តិការនោះកម្លាំងបានឃាត់ខ្លួនអ្នកលេង៣នាក់, ម៉ូតូ០៥គ្រឿង , មាន់ជល់០២ក្បាល, និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕




មតិយោបល់