ភ្នំពេញៈ យុវជនម្នាក់បាត់មួយយប់ព្រឹកឡើង មិត្តភក្តិហៅមិនឮសូរមាត់ឆ្លើយ គាស់ទ្វារបន្ទប់ចូល ប្រទះឃើញចងសម្លាប់ខ្លួនបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលលេខ២ ជាន់ទី១ បុរី ប៊ុន ហួរ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
បើតាមមិត្តភក្តិបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ លៀប វណ្ណៈ ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរកម្មករផ្នែកតុកាត់ នៅរោងចក្រ (យូ នៀន មីល) ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ បើតាមកម្មករអ្នកធ្លាប់ស្គាល់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល មានប្រពន្ធ និងកូនស្រីម្នាក់អាយុមួយខួប។
ប្រភពមួយផ្សេងទៀតមិនច្បាស់ការបានឲ្យដឹងថា កាលពីខែមុនគេឃើញជនរងគ្រោះឈ្លោះជាមួយភរិយា តែមិនច្បាស់ផ្តើមចេញពីអ្វី ចាប់តាំងពីពេលនោះមក ប្រពន្ធក៏ឈប់មកស្នាក់នៅជាមួយ ទុកឲ្យយុវជនខាងលើរស់នៅម្នាក់ឯងរហូតដល់ថ្ងៃកើតហេតុទើបប្រទះឃើញចងកសម្លាប់ខ្លួនបែបនេះ៕
មតិយោបល់