ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានព្រមានចៅក្រម កំពូលរបស់ប្រទេសហ្វីលីពីន ដែលចង់បង្អាក់ដំណើរគាត់មិនឲ្យបន្តយុទ្ធនាការប្រឆាំងនឹង អំពើឧក្រិដ្ឋកម្មស៊ីសាច់ហុតឈាម ដែលបានសម្លាប់មនុស្សរាប់រយនាក់ ដោយជាប់ពាក់ព័ន្ធទៅនឹងគ្រឿង ញៀន ដោយបង្ហាញថា បើមិនដូច្នេះទេ លោកនឹងដាក់ច្បាប់អាជ្ញាសឹក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៦។
លោកស្រី Lourdes Sereno ប្រធានចៅក្រមតុលាការកំពូលបានរិះគន់ជាសាធារណៈទៅលើតុលាការចៅក្រមជាន់ទាប់ចំនួន ៧រូប យ៉ាងអាម៉ាសមុខរបស់លោក Duterte ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនៅក្នុងការធ្វើពាណិជ្ជកម្មគ្រឿងញៀន។ លោកបានបន្ថែមថា ចៅក្រមម្នាក់នៅក្នុងចំណោមអ្នកទាំងនោះ ត្រូវបានគេសម្លាប់ចោលរយៈពេលប្រាំបីឆ្នាំមកហើយ។
បើតាមលោក Duterte បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ទាហានក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ជំរំយោធានៅក្នុងភាគខាងត្បូងប្រទេសហ្វីលីពីនថា «សាកហ៊ានព្យាយាមបញ្ឈប់ខ្ញុំលមើល៍ តើអ្នកជឿថា ខ្ញុំនឹងហ៊ានប្រកាសច្បាប់អាជ្ញាសឹកដែរឬទេ? ដូច្នេះសូមលោកស្រី កុំបង្ខំខ្ញុំរឿងបញ្ហានេះទៀត ព្រោះថា យើងមិនមែនកូនក្មេងទេ ហើយខ្ញុំព្រមានទៅលោកស្រី។ អ្នកមិនព្រមានខ្ញុំ ប៉ុន្តែខ្ញុំព្រមានអ្នក ខ្ញុំអាចបញ្ជារាល់គ្នានៅក្នុងនាយកដ្ឋានប្រតិបត្តិ មិនឱ្យគោរពអ្នកទេ»។
លោកប្រធានាធិបតីបានបន្ថែមទៀតថា សូមកុំបង្កើតការប្រឈមមុខដាក់គ្នាមួយអី ខ្លាចក្រែងវាអាចកើតសង្រ្គាមរដ្ឋធម្មនុញ្ញថ្មីមួយទៀត។ ដូច្នេះយើងទាំងអស់គ្នា នឹងបាត់បង់ទាំងសងខាង។
លោក Sereno បានប្រាប់ Duterte នៅក្នុងលិខិតមួយថា វាគឺជាការទទួលខុសត្រូវតែមួយគត់របស់នាង ដើម្បីដាក់ការផ្តន្ទាទោសលើមនុស្សឃោឃៅ ហើយតុលាការនឹងដាក់ឈ្មោះគេប្រកាសជាសាធារណៈ សូម្បីតែគ្មានការចោទប្រកាន់ដាក់ប្តឹងប្រឆាំងនឹងពួកគេ បានដាក់ជីវិតរបស់ពួកគេនៅក្នុងគ្រោះថ្នាក់របស់លោកប្រធានាធិបតីនៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំកន្លងមកនេះ។
ទោះជាយ៉ាងណា ប៉ូលិសបានទទួលស្គាល់ក្នុងការទទួលបានពិន្ទុសរុបមួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានសម្លាប់ជនសង្ស័យថ្នាំញៀន ៥១៣នាក់ ដែលទប់ទល់នឹងបទល្មើសតបតនឹងការចាប់ខ្លួន។ប៉ូលិសបានចាប់ខ្លួនជនសង្ស័យថ្នាំញៀនជាង ៧.០០០នាក់ចាប់តាំងពីលោក Duterte ឡើងកាន់តំណែងជាប្រធានាធិបតីថ្មីហ្វីលីពីន។
សូមជម្រាបថា ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានសម្តែងការព្រួយបារម្ភទៅលើករណីបាញ់សម្លាប់ និងកាលពីថ្ងៃចន្ទ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយោធាសំខាន់របស់ហ្វីលីពីន ក៏មានការព្រួយបារម្ភលើបញ្ហានេះផងដែរ៕
មតិយោបល់