ព័ត៌មានជាតិ

រថយន្តសាំយ៉ុងមួយគ្រឿង ឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវជាតិលេខ៥

កំពង់ឆ្នាំង: នៅវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២៣-១២៤ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីអគ្គិភ័យបណ្ដាលឲ្យឆេះរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពាក់ស្លាកលេខ 2AA-0144 បើកបរដោយឈ្មោះ ង៉ែត ទិត្យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត បើកបរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញ-ពោធិ៍សាត់) លុះមកដល់ចំណុចខាងលើនេះក៏ឆេះតែម្ដង។

មូលហេតុ៖ ឆ្លងចរន្តភ្លើងក្នុងរថយន្ត ។

បង្កការខូចខាត ឆេះរថយន្តមួយគ្រឿងអស់ទាំងស្រុង ដោយក្នុងរថយន្តមានដូចជា:
-ថ្នាំលាបU 90
-ប្រាយបាញ់ និងទឹកក្រូចមួយចំនួន
សរុបទឹកប្រាក់ខូចខាតប្រហែល ២ម៉ឺនដុល្លារ ។

ក្នុងពេលកើតហេតុ រថយន្តអគ្គិភ័យរបស់អធិការដ្ឋានគរបាលស្រុកបរិបូណ៌បានចេញទៅអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត ទើបអគ្គិភ័យរលត់ទាំងស្រុង ៕

មតិយោបល់