ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឃើញថា មធ្យោបាយចូលគោលដៅមានចំនួន ៩,០២៣គ្រឿង ម៉ូតូ ៥,៦៦៦គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ១,០៨៦គ្រឿង មានម៉ូតូចំនួន ៧៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល០៥ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មធ្យោបាយចូលគោលដៅមានចំនួន ២៩,១៣១គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៣,៤៣៥គ្រឿង មានម៉ូតូចំនួន ២,៥១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០៥ថ្ងៃ នៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕

មតិយោបល់