ព័ត៌មានជាតិ

Update៖ ទើបសម្រាលកូនហើយមិនបានប៉ុន្មានផង ប្ដីជួបគ្រោះថ្នាក់ស្លាប់ បន្សល់ទុកកូន និងប្រពន្ធយំឱបសពប្ដីរហូតសន្លប់

ភ្នំពេញ: នៅវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកបណ្តាលឲ្យស្លាប់មនុស្សម្នាក់ប្រុស កើតឡើងលើផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិ ព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផែន ចាន់ទី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ។ ស្រុកកំណើត ភូមិបឹងពត់ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើកបរម៉ូតូម៉ាក (ហុងដាទ្រីម) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-7511 ធ្វើដំណើរមិនមានពាក់មួកសុវត្តិភាពក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុមានរថយន្ត ១គ្រឿង មិនស្គាល់ម៉ាកមិនចាំស្លាកលេខ (ទិសដៅស្របគ្នា) បានបុកពីក្រោយបណ្តាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ ជនបង្កបើករថយន្តគេចខ្លួនបាត់។

សពត្រូវបានប្រគល់ឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ក្រោយទទួលបានព័ត៌មានភ្លាម ប្រពន្ធមកដល់ទីតាំងកើតហេតុយំឱបសពប្ដីរហូតសន្លប់ខ្លួន ហើយអ្នកទាំងទើបសម្រាលបានកូន១​ ថ្មីៗនេះតែអកុសលប្ដីក៏ជួបគ្រោះថ្នាក់ស្លាប់ចោល បន្សល់ទុកកូន និងស្រ្តីមេម៉ាយម្នាក់៕

មតិយោបល់