ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនបក្ខ...

ឃាត់ខ្លួនបក្ខពួកជាងភ្លើង និងជាងកាត់កញ្ចក់ ចំនួន៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0

ភ្នំពេញ: នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

១- ជនសង្ស័យឈ្មោះ គឹម ភក្រ្តា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ២- ជនសង្ស័យឈ្មោះ សុង ធី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ៣- ជនសង្ស័យឈ្មោះ ឡង់ ស្រីណាក់ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដកហូតបានវត្ថុតាង: -ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច,- ម៉ូតូមួយគ្រឿងហុងដា CBR125 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BI.8710,-ឧបករណ៍ជក់គ្រឿងញៀន០១ កំប្លេរ ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់