ព័ត៌មានជាតិ

បុរសម្នាក់ ទៅបង់ត្រី យកសំណាញ់ដាក់លើស្មា រួចហែលឆ្លងស្ទឹងទឹកជ្រៅ បណ្តាលឲ្យលិចទឹកលង់ស្លាប់

សៀមរាប: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង២០នាទីព្រឹក មានករណីមនុស្សលង់ទឹកស្លាប់ នៅត្រង់ចំណុចទំនប់តាគង់ ស្ថិតក្នុងភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្នោះ តាយ ទី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ដំណើរនៃរឿងហេតុ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ជាងមានឈ្មោះ តាយ ទី ភេទប្រុស ឈ្មោះ គន់ កន ភេទប្រុស ឈ្មោះ ថន ភេទប្រុស ឈ្មោះ យុង ភេទប្រុស ឈ្មោះគឿន ភេទប្រុស ឈ្មោះ ណាង ភេទប្រុស ឈ្មោះ វ៉ិត ភេទប្រុស ឈ្មោះ ផៃ ភេទប្រុសឈ្មោះ សល់ ភេទប្រុស នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាបដូចគ្នា បានបបួលគ្នាទៅបង់សំណាញ់ នៅស្ទឹងទំនប់តាគង់ ពេលដល់កន្លែងបង់ត្រី សពខាងលើ បានយកសំណាញ់របស់ឈ្មោះណាងមួយដាក់លើស្មា រួចហែលទឹកស្ទឹងឆ្លងពីទិសខាងកើតទៅខាងលិច ដែលមានប្រវែង៦០ម៉ែត្រពេលនោះ អ្នកទៅជាមួយទាំងអស់គ្នា បានហាមឃាត់ឈ្មោះ តាយ ទី កុំឲ្យហែលឆ្លង ប៉ុន្តែគេមិនស្ដាប់ក៏ហែលទឹកទៅ លុះដល់ត្រង់ចំណុចទឹកជ្រៅ ស្រាប់តែឈ្មោះ តាយ ទី បានលិចក្នុងទឹកបាត់ ពួកគាត់នាំគ្នាហែលទៅជួយដែរ តែជួយមិនបាន ក្រោយពេលរកឃើញឈ្មោះខាងលើ បានលង់ទឹកស្លាប់បាត់ហើយ ។

ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្សសាកសព និងមានការចូលរួមពិនិត្យ ដោយគ្រូពេទ្យមជ្ឈមណ្ឌលបល្ល័ង្កឃើញថា សាកសពខាងលើពិតជាបានស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន និងពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ ។ ក្រោយមកបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់