ព័ត៌មានជាតិ

ម៉ូតូបើកលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកស្រ្តីដើរឆ្លងផ្លូវម្នាក់ស្លាប់

សៀមរាប: នៅវេលាម៉ោង០៧និង២១នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្រ្តីវ័យចំណាស់ម្នាក់ ដើរឆ្លងផ្លូវត្រូវម៉ូតូបើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅតាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្មោះ គង់ រឿន ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ រីឯជនបង្កឈ្មោះ មឺយ លឿង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ បើកបរម៉ូតូ១គ្រឿង ពណ៌ខ្មៅគ្មានផ្លាកលេខ និងមានអ្នករួមដំណើរជាមួយឈ្មោះ ឡុន អិន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ក្រោយពេលកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើធ្វើការពិនិត្យ រួចបានប្រគល់សាកសពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុក ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់