ភ្នំពេញៈ តាមសេចក្ដីរាយបានដឹងថា នៅមុននេះបន្តិចវេលាម៉ោង១១ថ្ងៃទី១២ សីហានេះ កម្លាំងនគរបាលខណ្ឌសែនសុខបានប្រតិបត្តិការចុះបង្ក្រាបជនសង្ស័យ៦នាក់ នៅក្នុងផ្ទះសំណាក់អប្សរាសែនសុខ ស្ថិតភូមិស្វាយរលើង សង្កាតទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងនោះស្រីម្នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន ព្រមទាំងដកហូតបានវត្ថុតាងម៉ូតូចំនួន៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត៕





មតិយោបល់