ព័ត៌មានជាតិ

ម៉ូតូ ២គ្នាបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកថ្ពង

កំពង់ស្ពឺ: ថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៥និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ បើកបរស្របទិសគ្នាពីទិសខាងកើត ទៅទិសខាងលិច នៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រ៨៤~៨៥ ត្រង់ចំណុចភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ម៉ូតូមួយគ្រឿងម៉ាក អ៊ិចស៊ីនទ័រពណ៌ក្រហមលាយស គា្មនស្លាកលេខ អ្នកបើកបរឈ្មោះ ត្រី សៀវលី ភេទប្រុស អាយុ ២២ឆ្នាំ (មិនពាក់មួកសុវត្តិភាពរបួសធ្ងន់) រស់នៅភូមិឃុំកើតហេតុបានបើកបរពីទិសខាងកើត ទៅទិសខាងលិចបើកបរក្នុងល្បឿនលឿន មកដល់ចំណុចភ្នំតូច ភូមិកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ទួន ចម្រើន ភេទប្រុស អាយុ ៤១ឆ្នាំ (មិនពាក់មួកសុវត្ថិភាពស្លាប់នៅនឹងកន្លែងកើតហេតុ) រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស ២នាក់ ភេទប្រុស៖
-ស្លាប់ ១នាក់នៅកន្លែងកើតហេតុ។
-របួសធ្ងន់ ១នាក់ បានបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រាំងពន្លៃ ស្រុកឧដុង្គ ។
-ម៉ូតូ២គ្រឿងខូចខាតកម្រិតស្រាល
-ចំពោះវត្ថុតាងទាំង ២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់