កំពង់ឆ្នាំងៈ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥និងង៣០នាទីល្ងាច នៅចំណុចស្នាក់ការសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ កើតមានករណីឆក់ខ្សែភ្លើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតនៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
សពជនរងគ្រោះឈ្មោះ លេន សារុន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ។
មូលហេតុ៖ ជនរងគ្រោះខាងលើ បញ្ឆេះម៉ាស៊ីនភ្លើងបណ្ដើរ តខ្សែភ្លើងបណ្ដើរ ក៏បណ្ដាលឲ្យឆក់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ត្រូវខ្សែភ្លើងឆក់ប្រាកដមែន ហើយបានឲ្យសាច់ញតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់