បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី មានករណីអត្តឃាតចង.កសម្លាប់ខ្លួនស្លាប់១នាក់ នៅចំណុចច្រាបកន្ទួត ស្ថិតក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ។
ជនរងគ្រោះឈ្មោះ អួន ចន្ទី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប៊ួរ ឃុំប៊ួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
តាមការបំភ្លឺរបស់ពលរដ្ឋឈ្មោះ ឈឿន ម៉ាច ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល បានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១០ជាង ខ្លួនបានចេញទៅរើសកួរស្រូវពីរនាក់ប្ដីឈ្មោះ យ៉ែម ភាន នៅចំណុចខាងត្បូងភូមិសាំងរាំង លុះទៅដល់ចំណុចច្រាបកន្ទួតក៏ឃើញមានមនុស្សចងកស្លាប់នៅក្នុងរោងស្រែឈ្មោះឃាង ខ្លួនក៏បានរាយការណ៍ទៅអាជ្ញាធរភូមិ-ឃុំដើម្បីមកពិនិត្យមើល ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញ សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពបង្អែកស្រុកបវេល និងប៉ុស្តិ៍នគរបាលរដ្ឋាបាលបវេល បានចុះទៅដល់ទីកន្លែងកើតហេតុ សាកសពរបស់ជនរងរងគ្រោះបានចងកស្លាប់នៅក្នុងរោងវាលស្រែ ដោយចងនឹងខ្សែនីឡុងពណ៌ស កម្ពស់២.៥ម៉ែត្រ ក្នុងសំលៀកបំពាក់អាវការ៉ូដៃវែង ពណ៌ក្រម៉ៅ ខោជើងវែងគគី ។ ចំពោះមូលហេតុ គឺបណ្តាលមកពីជនរងគ្រោះមានវិបត្តិផ្លូវចិត្ត។
ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និងគ្រូពេទ្យជំនាញ បានធ្វើការសន្និដ្ឋាន បានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន។ រួចហើយបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់