កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស២នាក់ បានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ៤គ្រឿង នៅលើកំណាត់ផ្លូលេខ១៤០ ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ។
មុនពេលកើតហេតុ ម៉ូតូម៉ាកYAMAHA R6 ពណ៌ក្រហម-ខ្មៅ គ្មានផ្លាកលេខ បើកបរឈ្មោះ ភឹម វណ្ណៈភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរក្រាំងអបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទិសដៅពីជើងទៅត្បូង ។
លុះមកដល់ចំណុចខាងលើ បានប៉ះទង្គិចជាមួយរថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស ៣៣០ ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2BA-9298 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយកើតហេតុ) បើកបរពីត្បូងទៅជើង រួចម៉ូតូបានខ្ទាតទៅបុកម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-1123 អ្នកបើកបរឈ្មោះ ជ័យ សៀងណយ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងបើកបរស្របទិសគ្នា ហើយម៉ូតូទាំង២គ្រឿងបានខ្ទាតចូលទៅក្រោមរថយន្ត ២គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខកំពង់ស្ពឺ 3A-0610 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (គេចចេញ ក្រោយពេលកើតហេតុរួច) ដែលកំពុងចតទុកនៅចិញ្ចើមផ្លូវខាងលិច បណ្ដាលឲ្យរងរបួសធ្ងន់មនុស្ស ២នាក់ ភេទប្រុស ។
ក្រោយកើហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ ។ ចំណែកវត្ថុតាងមធ្យោបាយទាំង ៤ គ្រឿងបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគបាលរដ្ឋបាលត្រពាំងគង ដើម្បីកសាងចាត់បញ្ជូនតាមនីតិវិធី ៕
មតិយោបល់