កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគល់ឈើ និងប៉ះផ្ទះប្រជាពលរដ្ឋ កើតហេតុកាលពីវេលាម៉ោង ១១និង១០នាទីនាយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចភូមិរោងគោ ឃុំទ្រា ស្រុកណ្ដាលស្ទឹង ខេត្តកណ្តាល។ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ មួយចំនួន មិនមានរងរបួសដល់មនុស្សនោះទេ។
បន្ទាប់ពីកើតហេតុនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីព្រឹក កម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកកណ្ដាលស្ទឹង បានធ្វើការសម្របសម្រួលភាគីទាំងសង្ខាង និងបានព្រមព្រៀងឯកភាពគ្នាបញ្ចប់រឿងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយនៅត្រឹមអធិការដ្ឋានស្រុកណ្ដាលស្ទឹង និងពុំប្ដឹងតវ៉ាគ្នាទៀតទេទៅថ្ងៃក្រោយ។
កម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់បានធ្វើការអប់រំដល់អ្នកបើកបររថយន្តបង្កខាងលើឱ្យបើកបររថយន្តត្រូវចេះមានការប្រុងប្រយ័ត្ន ហើយឈប់បើកបរក្នុងល្បឿនលឿន និងបើកបរថយន្តក្នុងស្ថានភាពស្រវឹងទៀត៕
មតិយោបល់