ព័ត៌មានជាតិ

រថយន្តកុងតឺន័រ ១គ្រឿង ថយក្រោយកិនម៉ូតូ បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿង ថយក្រោយកិនម៉ូតូ និងបណ្តាលឱ្យស្ត្រីវ័យក្មេងម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧នឹង០៥នាទី លើផ្លូវជាតិលេខ៤ (៣៤-៣៥) ចំណុចភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដ១គ្រឿងម៉ាក International ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3A-2246 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-4596 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបានឈប់ រួចបានថយក្រោយជាន់ម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-8789 អ្នកបើកបរឈ្មោះ កុយ លីដា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលកំពុងឈប់ក្រោយរថយន្ដ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងរយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅប៉ុស្តិ៍នគករបាលរដ្ឋបាលត្រាំងគង ដើម្បីដោះស្រាយតាមនីតិវិធី ៕

មតិយោបល់