ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនអគ្គិសនីម្នាក់ ឡើងតខ្សែភ្លើង បណ្តាលឲ្យឆក់ស្លាប់

បាត់ដំបង: នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី មានករណីឆក់ខ្សែភ្លើងស្លាប់ បុគ្គលិកក្រុមហ៊ុនអគ្គិសនីម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចក្រុមទី១៤ ភូមិកកោះ ឃុំកកោះ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។

សពជនរងគ្រោះឈ្មោះ ជា សុខម៉េង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិវាល ឃុំវាល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ជាបុគ្គលិកក្រុមហ៊ុនអគ្គិសនីជាតិខេត្តបាត់ដំបង បានតខ្សែភ្លើងនៅលើបង្គោលភ្លើងចំណុចភូមិ-ឃុំខាងលើ បណ្ដាលឲ្យឆក់ស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដើម្បីធ្វើកោសល្យវិច័យ បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន ហើយបានប្រគល់ទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់