ព័ត៌មានជាតិ

រថយន្តសណ្តោងរ៉ឺមក ដឹកស៊ីម៉ងត៍ ចុះចំណោតល្បឿនហ្វ្រាំងមិនស៊ី រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់

កោះកុង: នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤៨ ចំណុចចំណោតតាតៃចន្លោះគីឡូម៉ែត្រលេខ១២៩.១៣០ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។

រថយន្តរងគ្រោះម៉ាក CONCH ប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ពណ៌ស ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3E-4607 និងរ៉ឺម៉កសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 4A-5220 បើកបរទិសដៅពីភ្នំពេញទៅទីរួមខេត្តកោះកុង (ដឹកស៊ីម៉ងត៍) អ្នកបើកបរឈ្មោះ ពៅ ពន្លឺ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ( រងរបួសធ្ងន់បាក់ជើងខាងស្តាំ)។

មូលហេតុ៖ ចុះចំណោតប្រើប្រាស់ល្បឿនលឿនហ្រ្វាំងមិនស៊ីរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលរងរបួសធ្ងន់ចំនួន ០១នាក់ប្រុស (អ្នកបើកបររថយន្ត) ។

ក្រោយកើតហេតុសមត្ថកិច្ចបានជួយសង្រ្គោះអ្នករបួស និងបញ្ជូនតាមរថយន្តសង្រ្គោះទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង
ចំណែករថយន្តខូចខាតធ្ងន់៕

មតិយោបល់