កំពង់ឆ្នាំងៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី មានករណីហិង្សាដោយចេតនា ចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បង្កឡើងដោយជនស្ស័យ ឈ្មោះ អ៊ែល សុខនី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូ ១គ្រឿង ដៃកាន់ដុំថ្ម ១ដុំ ជិះដេញតាមអ្នកជិះម៉ូតូ ១គ្រឿងទៀត ដែលឌុបគ្នាម្នាក់ពីក្រោយដល់ចំណុចខាងលើ ក៏បានធ្វើសកម្មភាពគប់ដុំថ្មទៅលើអ្នកជិះម៉តូឌុបគ្នាខាងលើ តែត្រូវចំរថយន្ត ១គ្រឿងទៀតម៉ាក លុចស៊ីស ដែលកំពុងធ្វើដំណើរលើផ្លូវ បណ្តាលឲ្យបែកកញ្ចក់ទ្វារខាងឆ្វេងផ្នែកខាងក្រោយ និងរងរបួសស្រាលមនុស្ស ០១នាក់នៅក្នុងរថយន្ត ។
ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ របស់ស្នងការដ្ឋាននគរបាលខេត្ត ៕

មតិយោបល់