ព័ត៌មានជាតិ

ខឹងប្រពន្ធរអ៊ូច្រើន ប្រើកណ្តាប់ដៃដែកវាយខៀវភ្នែកប្រពន្ធខឹងប្តឹងសមត្ថកិច្ច

ភ្នំពេញ: ស្ត្រីសាច់សម៉ត់ខៃត្រូវប្តីប្រើកណ្តាប់ដៃម៉ាត់ចំៗកណ្តាលកញ្ចប់មុខបណ្តាលឲ្យជាំភ្នែកខាងឆ្វេង កាលវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ លុះនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ទ្រាំមិនបានក៏មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ក្រោយពីទទួលបានព័ត៌មានថាមានហិង្សាក្នុងគ្រួសារនេះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ដង្កោបានចុះទៅដល់បន្ទប់ជួលកើតហេតុខាងលើនិងនាំខ្លួនជនដៃដល់មកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ។

ជនដៃដល់ដែលជាប្តីកំណាចខាងលើមានឈ្មោះ ងោយ ភក្រ័ អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកប្រពន្ធដែលជាជនរងគ្រោះខាងលើមានឈ្មោះ អាត់ រ៉ា អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលមួយគ្នា រួមជាមួយកូនប្រុសស្រី២នាក់ ក្នុងបន្ទុក។

នៅចំពោះមុខសមត្ថកិច្ចប្តីប្រពន្ធទាំង២នាក់ចោទនិងប្រកែករកត្រូវរៀងខ្លួនដោយប្តីចោទថាប្រពន្ធរបស់គាត់ចូលចិត្តផឹកស្រាលេងល្បែងនិងជេរប្រមាថម្តាយក្មេក។ចំណែកប្រពន្ធវិញចោទថាប្តីរបស់គាត់ចូលចិត្តរករឿងវាយតប់គាត់ស្ទើរតែជារៀងរាល់ថ្ងៃនៅទីបំផុតប្រពន្ធរបស់មិនបានសម្រេចចិត្តប្តឹងប្តីរបស់គាត់ឲ្យជាប់គុកនោះទេ គឺគ្រាន់តែសូមឲ្យសមត្ថកិច្ចអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រើហិង្សាជាមួយប្រពន្ធកូនទៀត ហើយក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

//youtu.be/PRK1VyI5k8Y

មតិយោបល់