ព័ត៌មានជាតិ

បុរសម្នាក់តូចចិត្តប្រពន្ធមានប្តីថ្មីជិះកង់មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានបាឡេ

ភ្នំពេញ: បុរសម្នាក់តូចចិត្តប្រពន្ធមានប្តីថ្មីជិះកង់មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានបាឡេមិនសម្រេចព្រោះសន្តិសុខប្រចាំការនៅទីនោះឃាត់ទាន់។

 

ហេតុការណ៍នេះ បានកេីតឡេីងកាលពី វេលា ម៉ោង៤ និង៤០នាទី រសៀល ថ្ងៃ ទី ៩ខែមីនា ឆ្នាំ ២០២១ចំណុចលេីស្ពានបាឡេក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បុរសខាងលេីឈ្មោះគិន ចន្ធីអាយុ៤១ឆ្នាំស្នាក់នៅភូមិត្រពាំងទទឹម ឃុំពោធិ៍ចំរេីន ស្រុកបសេដ្ឋ ខេត្ត កំពង់ ស្ពឺ ។

 

តាមប្រភពព័ត៌មានពី បុរស អភ័ព្វ ស្នេហ៍ខាងលេីដែលស្លៀកពាក់សម្លៀកបំពាក់ជាសន្តិសុខផងនោះបានឱ្យដឹងថាខ្លួននិងប្រពន្ធបានយកគ្នាជាច្រេីនឆ្នាំនិងរសនៅជាមួយគ្នាក៏មានសុភមង្គលហេីយពួកគេបានកូនប្រុសម្នាក់អាយុ៤ឆ្នាំជាចំណងស្នហ៍ស្រាប់តែពេលថ្មីៗនេះមានបងថ្លៃខាងប្រពន្ធឱ្យប្រពន្ធបស់គាត់យកប្តីថ្មីហេីយប្រពន្ធបស់គាត់ក៏លែងគាត់ទៅយកប្តីថ្មីតាមសំដីបងថ្លៃបាត់ទៅដែលធ្វេីឱ្យជាអតីតប្តីដែលស្រលាញ់ប្រពន្ធខ្លាំងពិបាក់ចិត្តគិតអ្វីមិនឃេីញហេីយណាមួយការងារក៏គ្មានធ្វេីទៀតក៏សម្រេចចិត្តជិះកង់ពីម្តុំផ្សារបែកចានក្នុងស្រុកអង្គស្នួលខេត្តកណ្តាលប៉ងមកលោតសម្លាប់ខ្លួន។

តាមព័ត៌មានពីបុរសជាសន្តិសុខដែលយាមប្រចាំការនៅក្បែរស្ពានបាគេបានឱ្យដឹងថាពួកគាត់បានឃេីញបុរសខាងលេីប៉ងលោតទឹកសម្លាប់ខ្លួនពីលេីស្ពានបាឡេភ្លាមៗនោះគាត់ក៏បានស្រែកកុំឱ្យលោតនិងព្យាយាមនិយាយពន្យល់រហូតដល់បុរសខាងលេីទន់ចិត្តនិងព្រមចុះពីរបាស្ពានហេីយក៏ទាក់ទងសមត្ថកិច្ចមូលដ្ឋានកទៅសួរនាំ៕

 

 

 

មតិយោបល់