ព័ត៌មានជាតិ

កោសល្យ​វិច្ច័យ​សព​វីរនារី​បាតុករ​ Kyal Sin ចេញលទ្ធផលហេីយ! វត្ថុ​ដែល​នៅក្នុង​ក្បាល​នាង មិនមែន​ជាគ្រាប់​កាំភ្លើង​​របស់​ប៉ូលិស​មីយ៉ាន់ម៉ា​ទេ

អាជ្ញាធរ​មីយ៉ាន់ម៉ា ​បាន​គាស់​សាកសព​នារីបាតុករ​អាយុ១៩ឆ្នាំ Kyal Sin ដែលបាន​ស្លាប់​ក្នុងអំឡុងធ្វើបាតុកម្ម​កាលពីសប្តាហ៍មុន នៅក្រុង Mandalay ដើម្បី​យកមកធ្វើកោសល្យវិច្ច័យលាងជម្រះភាពសង្ស័យថាការស្លាប់របស់នាង​គឺមិនពាក់ព័ន្ធនឹង​ការបង្ក្រាបរបស់​ប៉ូលិសមីយ៉ាន់ម៉ានោះទេ។

កាសែត​រដ្ឋមីយ៉ាន់ម៉ា Global New Light បាន​ចុះផ្សាយ​កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២១ថា លទ្ធផល​នៃការធ្វើកោសល្យវិច្ច័យ​លើសាកសព Kyal Sin រកឃើញ​ថា ត្រង់របួស​ផ្នែកក្បាលខាងក្រោយឆ្វេងរបស់នាង​ គឺមាន​បំណែក​វត្ថុ​មួយ​នៅក្នុងនោះ ប៉ុន្តែវា​ខុសគ្នាពីគ្រាប់​កាំភ្លើង​ដែល​ប្រើ​ដោយប៉ូលិស។

ប្រភព​ដដែល​បន្តថា កងសន្តិសុខ​ដែល​បំពេញ​ភារកិច្ចនាពេលនោះ គឺ​បែរមុខចំដាក់គ្នានឹងបាតុករ តែគ្រាប់​កាំភ្លើង​បែរជាស្ថិតនៅផ្នែកខាងក្រោយនៃក្បាល ដែល​បញ្ជាក់​ថា មានបាតដៃទី៣ ដែល​ប៉ុនប៉ងបញ្ឆេះស្ថានការណ៍នេះ

មតិយោបល់