កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពញាឮបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង ប្រព្រឹត្តនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ចំណុចក្នុងបរិវេណ បុរីមនោរម្យ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ ប៉ូ រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ជនសង្ស័យ មានសារធាតុញៀនក្នុងទឹកនោម ។ ២-ឈ្មោះ លីម ផាន់និត្យ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ pass app (ជនសង្ស័យមានផ្ទុកសារធាតុញៀនក្នុងទឹកនោម) និង៣-ឈ្មោះ ភឿន ទី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទាំង០៣នាក់មានទីលំនៅភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុក ពញាឮ ខេត្តកណ្តាល ។
វត្ថុតាងចាប់យក៖- ខ្សែភ្លើងម៉ាក KEY STONE ១០ដុំ ទម្ងន់សរុប ៤៩,៤ គីឡូក្រាម ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់