ព័ត៌មានជាតិ

ម៉ូតូ​ ២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស ​៣​នាក់របួសធ្ងន់​​ នៅ​លើ​ផ្លូវជាតិ​លេខ​៤

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ម៉ូតូ​២​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​មនុស្ស​៣​នាក់​ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​សៅរ៍​ ១៥​រោច​ ខែ​ផល្គុន​ ឆ្នាំជូត​ ទោស័ក​ ពុទ្ធ​ស័ក​រាជ​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែមីនា​ឆ្នាំ​ ២០២១​ វេលា​ម៉ោង​០៦​និង​៤០​នាទី​ព្រឹក​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 77-78​ ត្រង់​ចំណុច​ភូមិ​កុមារ​ពេទ្យ​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ទី​១​គ្រឿង​ម៉ាក​ វ៉ា​ន់​ណេ​ត​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សា​ ឡុ​ង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កុមារ​ពេទ្យ​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត​ ។​ លុះ​ មក​ដល់​ចំណុច​ខាងលើ​ បាន​ប៉ះទង្គិច​ជាមួយ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ ZOOMER​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1​ AH-​ 5251​ បើក​ចេញពី​ផ្លូវលំ​ឆ្លងផ្លូវ​ជាតិ​ទៅ​ទិស​ខាងលិច​ បើកបរ​ដោយ​ឈ្មោះ​ គង់​ រស្មី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ និង​អ្នក​ជិះ​ពីក្រោយ​ឈ្មោះ​ ឯម​ ស្រី​ណេ​ត​ ភេទ​ស្រី​អាយុ​ ១៧​ ឆ្នាំ​នៅ​ភូមិ​ទឹកល្អក់​ឃុំ​ដំបូក​រូង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

​ក្នុង​ហេតុការណ៍​នេះ​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​ភាគី​រង​របួស​មនុស្ស​ធ្ងន់​៣​នាក់​ (​ ស្រី​ ១​នាក់​)​ ។​

​ក្រោយ​កើតហេតុ​ អ្នក​រង​របួស​ទាំង​៣​នាក់​ត្រូវ​បាន​រថយន្ត​ ឯកជន​ដឹក​យក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​ភូមិ​តា​ឡា​ត់​ថ្មី​ ។​ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់