ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! ជិះម៉ូតូបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យយុវជន២នាក់ ស្លាប់និងរងរបួល

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលម៉ោង១០និង១៥នាទីព្រឹក នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបណ្តាលឱ្យមនុស្សម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1J-9634 បើកបរដោយឈ្មោះ យ៉ន អ៊ួក ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិពង្រ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ឌុបឈ្មោះ អ៊ុ គី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា ទិសដៅពីត្បូងទៅជើង ដល់ចំណុចខាងលើ បានបុកបង្កាន់ដៃ ស្ពានបណ្តាលឲ្យអ្នកអ្នកបើកបរម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នកជិះពីក្រោយរងរបួសស្រាល ។ ប្រភពដដែលបន្តថា សពប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងម៉ូតូ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្មេង ៕

មតិយោបល់