បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី មានករណីសិស្សសាលាវិទ្យាល័យភ្នំធំ ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំនួន២០នាក់បានដួលសន្លប់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាព គ្លីនិក និងមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់លាស់នោះទេ ។
សូមបញ្ជាក់ថា ករណីខាងលើនេះ សមត្ថកិច្ចប្រាប់ភ្នាក់ងារសារព័ត៌មាន Post News ឲ្យដឹងថារហូតមកដល់រសៀលថ្ងៃនេះ គឺស្ថានភាពសិស្សបានធូរហើយ ខ្លះក៏បានចេញទៅត្រឡប់ផ្ទះ ឯខ្លះទៀតក៏នៅគេងពេទ្យបន្ត ៕





មតិយោបល់