ព័ត៌មានជាតិ

ប្តី-ប្រពន្ធ២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបករណីរក្សាទុកជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

កំពង់ឆ្នាំង: នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥និង៥នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកទឹកផុស ដឹកនាំដោយលោកវរសេនីយ៍ទោ គី សោភ័ស្ស អធិការរងទទួលការងារប្រឆាំងគ្រឿងញៀនស្រុកទឹកផុស សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសរុបចំនួន០៧នាក់ ចុះបង្ក្រាបករណីរក្សាទុកជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជាលទ្ធផល: ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ស្រីម្នាក់៖
១/ឈ្មោះ ឌួង សេរីរ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង(ប្តី)។
២/ឈ្មោះ ជារ៉ានី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្កំពង់ឆ្នាំង(ប្រពន្ធ)។

ដកហូតវត្ថុតាង: ថ្នាំញៀនចំនួន០២កញ្ចប់=(១,៨០g),ទូរស័ព្ទ០២គ្រឿង,ម៉ូតូ ០១គ្រឿង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ទៅតុលាការ ដើម្បីអនុវត្តន៍បន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់