ព័ត៌មានជាតិ

បុរស​ថោកទាប​ចាប់រំលោភ​ឆ្កែ ហើយ​វាយ​ធ្វើបាប​ថែមទៀត​

​បុរស​ម្នាក់​ដែល​រស់នៅ​ក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់ បន្ទាប់ពី​រំលោភ​ផ្លូវភេទ​លើ​ឆ្កែ​របស់​ខ្លួន មុន​នឹង​វាយ​វា​ដោយ​ដំបង​។​
​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា បានឲ្យដឹងថា លោក Steven Errante វ័យ ២៦ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន ក្រោយ​ពី​ប៉ូលិស​បាន​ទទួលដំណឹង​ថា​ឆ្កែ​របស់​គាត់​ត្រូវ​ទទួលរង​នូវ​របួស​ធ្ងន់ធ្ងរ​។ នៅពេល​ដែល​ប៉ូល​ចុះ​ទៅដល់​កន្លែងកើតហេតុ​ក៏​ឃើញ​សត្វ​ឆ្កែ​របស់​គាត់​ទទួល​រង់​នូវ​របួស​យ៉ាង​ធ្ងន់ធ្ងរ​ត្រង់​ផ្នែក​ក្បាល ដងខ្លួន និង​បាក់ជើង​ថែម​ទៀត​។ ដោយសារតែ​របួស​ធ្ងន់ធ្ងរ​ពេក​មិន​អាច​ជួយសង្គ្រោះ​បាន ពីរ​បី​ថ្ងៃ​ក្រោយមក​ឆ្កែ​នោះ​ក៏​បាន​ស្លាប់​។ ទោះបីជា​យ៉ាងណា​ប៉ូលិស​មិន​បាន​បង្ហាញ​ពី​មូលហេតុ​ចំពោះ​ហេតុការណ៍​នេះ​ទេ ហើយ​លោក Errante ត្រូវបាន​ចោទប្រកាន់​បន្ថែម​មួយ​ករណី​ទៀត បន្ទាប់​ពី​គ្រូពេទ្យ​ពិនិត្យឃើញ​ថា​ឆ្កែ​នេះ​ត្រូវបាន​រំលោភបំពាន់​ផ្លូវភេទ​មុនពេល​ធ្វើ​ទារុណ្ឌកម្ម​ដោយ​ដំបង​វាយ​កូន​បាល់​។ ឥឡូវនេះ​ជនជាប់ចោទ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ធ្វើ​អំពើ​ឃោ​ឃៅ​ទៅលើស​ត្វ​ឆ្កែ និង​រំលោភ​បំពាន​ទៅ​លើ​ផ្លូវភេទ ប៉ុន្តែ​ជំនួស​ការ​នៅ​ក្រៅ​ឃុំ​គាត់​ត្រូវ​បង់ប្រាក់ ៥០,០០០ ដុល្លារ​៕​
!cid_01f901c649c2$d6ce1170$0d01a8c0@TERESA.2

មតិយោបល់