ព័ត៌មានជាតិ

ភ្លើងប្រច័ណ្ឌ! ប្ដីរាយខ្សែភ្លើងត្រូវប្រពន្ធដើរជាន់ បណ្ដាលឲ្យឆក់ស្លាប់ បន្សល់ទុកកូន ២នាក់ នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ មានករណីចរន្តអគ្គិសនីឆក់ស្ត្រីម្នាក់ស្លាប់ ស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ឆ្នាំ (ប្ដី)។
ជនរងគ្រោះឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ ស្លាប់ (ប្រពន្ធ)។
ទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ក្នុងបន្ទុកមានកូន ២នាក់។

មូលហេតុ៖ ប្ដីប្រចណ្ឌប្រពន្ធ ។

ដំណើររឿង៖ មុនពេលកើតហេតុប្ដីប្រពន្ធគូនេះ រស់នៅមិនចុះសម្រុងគ្នា ឈានដល់ការដាក់ពាក្យប្ដឹងសុំលែងលះ ប៉ុន្តែបុរសជាជនសង្ស័យ (ប្ដី) មិនព្រមចូលខ្លួនតាមកោះហៅរបស់អាជ្ញាធរទេ រហូតដល់ថ្ងៃកើតហេតុជនសង្ស័យរាយខ្សែភ្លើងដាក់ក្នុងផ្ទះ ត្រូវជនរងគ្រោះដើរជាន់ បណ្ដាលឲ្យឆក់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាន និងធ្វើការសាកសួរ ឆ្លើយថា ខ្លួនពិតជាបានរាយខ្សែភ្លើងប្រាកដមែន ប៉ុន្តែដាក់ការពារដើម្បីកុំឲ្យចោរចូលផ្ទះ ករណីនេះ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងបន្តតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់