ព័ត៌មានជាតិ

បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីជាន់មីនតោនផ្ទុះរងរបួសធ្ងន់នៅស្រុកអន្លង់វែង

ឧត្តរមានជ័យ: យោងតាមផេករបស់ កងរាជអាវុធហត្ថ ស្រុកអន្លង់វែង បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង៦និង១៥នាទី មានករណីត្រាក់ទ័រភ្ជួរដីជាន់មីនតោនផ្ទុះ នៅចំណុចដីចម្ការ របស់លោកជំទាវ អេង ស្ថិតនៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ឧត្តរមានជ័យ បណ្តាលឲ្យខូចខាតត្រាក់ទ័រ ០១ គ្រឿង និងរបួសធ្ងន់០១នាក់ ជនរងគ្រោះជាអ្នកបើកបរត្រាក់ទ័រ ឈ្មោះ ញីម រស្មី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ( រងរបួសធ្ងន់ត្រង់ក្បាល ស្មា និងខ្នង )បច្ចុប្បន្នបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែកត្រាក់ទ័រត្រូវបានក្រុមគ្រួសារយកទៅរក្សាទុក៕

 

មតិយោបល់