ភ្នំពេញៈ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង នៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថៃ្ងពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ៨១ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់រងគ្រោះឈ្មោះ ភោគ ធារី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងទេស ។
ករណីខាងលើនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆេះផ្ទះថ្មបេតុង មានទំហំ ៥ម៉ែត្រ x ១០ម៉ែត្រ ខូចខាតទំហំ ៣ម៉ែត្រ x ៣ម៉ែត្រ និងឆេះសម្ភារៈគ្រឿងទេសមួយចំនួនមានតម្លៃជាង ១ម៉ឺនដុល្លារ ។ ហេតុការណ៍នេះពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ដោយឡែកករណីគ្រោះអគ្គិខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន០៤គ្រឿង ប្រើប្រាស់ទឹក ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង១៦ម៉ែត្រ គូប ពន្លត់ចប់នៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល ៕





មតិយោបល់