ប្ដីផឹកស៊ីស្រវឹងបង្កហិង្សាបំផ្លាញ របស់របរក្នុងផ្ទះ និងគំរាមសម្លាប់ ធាក់ប្រពន្ធឲ្យរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨និង១៥នាទី នៅចំណុចផ្ទះឈ្មោះ សឿន ចំរើន ភេទស្រី នៅភូមិព្រៃកោះ ឃុំជ្រៃបាក់
ស្រុករលាប្អៀរ កើតមានករណីហិង្សាដោយសហព័ន្ធ និងគំរាមថានិងសំលាប់ដែលប្រព្រឹត្តដោយឈ្មោះ សន សុផូយ ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវជាប្តី ជនរងគ្រោះ បានផឹកស៊ីស្រវឹងបំផ្លិចបំផ្លាញ របស់របរក្នុងផ្ទះ ,គំរាមសំលាប់និងធាក់ប្រពន្ធឈ្មោះ សឿន ចំរើន ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរងរបួសស្រាល៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *