ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យចំនួន២នាក់ ករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិពលរដ្ឋ

បាត់ដំបងៈ កម្លាំងសមត្ថកិច្ចនគរបាល អនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្ដមឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤និង២៥នាទី នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីប៉ុនប៉ង លួចយកទ្រព្យសម្បត្តិ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២នាក់ មកកាន់ស្នងការដ្ឋាន ។

ជនសង្ស័យទី១-ឈ្មោះ សុខ វ៉ាន់សួរ ហៅជាក្បាលគោ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២-ឈ្មោះ គា ឆានី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖-ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខបាត់ដំបង 1AL6678០១គ្រឿង
-ទូរសព្ទដៃស៊េរីចាស់ចំនួន០២គ្រឿង, -មួកកាតឹបពណ៌ក្រហមចំនួន០១ ។

ដំណើររឿង៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១និង១៦នាទី នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង០២នាក់ខាងលើ បានធ្វើសកម្មភាពជិះម៉ូតូទៅវិញទៅមក នៅចំណុចមុខបន្ទប់ជួលខាងលើ រួចក៏បានយកក្រណាត់ទៅគ្របកាមេរ៉ាសុវត្ថិភាព ក្នុងគោលបំណងលួចយក ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ ទិត្យ សុជាតិ ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ដោយសារជនរងគ្រោះភ្ញាក់ខ្លួនដឹងទាន់ ក៏ស្រែកឆោឡោហើយជនសង្ស័យ ក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ទើបសមត្ថកិច្ចធ្វើការនាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាន ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ កម្លាំងការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់