ព័ត៌មានជាតិ

ព្រះសង្ឃ​និង​ជន​ក្លែងខ្លួន​ជា​មន្ត្រី​នគរបាល៤អង្គ-នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់ហាមឃាត់

​កំពង់ស្ពឺៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កងកម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ​ ដែល​បាន​ឈរជើង​នៅ​គោលដៅ​ត្រួតពិនិត្យ​សន្ដិសុខ​ និង​ការ​អនុវត្ត​តាម​សេចក្តី​ សម្រេច​លេខ​៤៤.​សសរ​ សេចក្តីសម្រេច​លេខ​៤៩.​សសរ​ របស់​រាជរដ្ឋាភិបាល​ ស្តី​ពី​ ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​និង​ការ​បិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ រយៈពេល​១៤​ថៃ្ង​ រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែមេ​សា​ ដើម្បី​ទ​ប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ បាន​ឃាត់ខ្លួន​មុខសញ្ញា​ល្មើស​ចំនួន​៤​អង្គ​/​នាក់​ នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ។​

​តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​ស្រុក​ប​សេដ្ឋ​ បានឱ្យ​ដឹង​ថា​ កម្លាំង​នគរបាល​ពិតជា​ បាន​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​៤​អង្គ​ /​នាក់​ ប្រាកដ​មែន​ ដោយសារ​តែ​ទាំង​៤​ អង្គ​/​នាក់​ បាន​ធ្វើ​ដំណើរ​ល្មើស​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល​ដែល​កំណត់​មិន​អនុញ្ញាត​ អោយធ្វើ​ការ​ចរាចរណ៍​ឆ្លងកាត់​ពី​តំបន់​មួយ​-​តំបន់​មួយទៀត​ ក្នុង​អំ​ឡុង​ពេល​នៃ​ការ​ បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​,​ខេត្ដកណ្ដាល​ នៅ​ចំណុច​ស្ពាន​អង្គ​ដែក​កណ្តាល​ ស្ថិត​នៅ​ភូមិ​អង្គ​ដែក​កណ្តាល​ ឃុំ​ពោធិ​ម្រា​ល​ ។​

​លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​ ថា​មុខសញ្ញា​ល្មើស​និង​វិធានការ​រដ្ឋបាល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សេចក្តីសម្រេច​ លេខ​ ៤៤​សសរ​ សេចក្តីសម្រេច​លេខ​៤៩​សសរ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ឃាត់ខ្លួន​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាខេត្ដ​កំពង់ស្ពឺ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ក្នុង​នោះ​ជនសង្ស័យ​ទាំង​៤​អង្គ​/​នាក់​ ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ​គ្នា​ ហើយ​ក្នុង​នោះ​ស​ង្ឃ​២​អង្គ​ ត្រូវ​បាន​ព្រះ​មេគណ​ខេត្ដ​សម្រេច​ផ្សឹក​និង​ប្រគល់​ជូន​ស​ម​ត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​ជនសង្ស័យ​ រួម​ជាមួយ​ និង​វត្ថុ​តាង​ ៖-​ រថយន្ត​២​គ្រឿង​ (PRIUS​ ភ្នំពេញ​ 2AY-7780​ ;​ Lexus​ 300​ 2AC-1129)​
-​ស្រា​បៀរ​ចំនួន​ ៥​កំប៉ុង​ -​តេ​ឡេ​បញ្ជារ​១​គ្រាប់​ -​ចាន​អាប៉ោង​១​ -​គ្រាប់​អាប៉ោង​ចំនួន​ ៤​ គ្រាប់​
-​ប្រាក់​រៀល​ ១.៥៨០.០០០​ ៛​ និង​ប្រាក់​ដុល្លា​រ $100
-​ឯកសណ្ឋាន​ នគរបាល​ជាតិ​ (​ក្លែង​ឋានៈ​ )​ មួយ​ឈុត​
-​ព្រះ​តេជគុណ​ នួន​ ចិន្តា​ ព្រះ​ជន្ម​៣៩​វស្សា​ ជា​ចៅអធិការ​វត្ត​មុន្នី​សោ​ភ័​ណ្ឌ​ ស្ថិត​នៅ​ ឃុំ​ពោ​ធ៍​ម្រា​ល​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ (​ផ្សឹក​)
-​ព្រះ​តេជគុណ​ ជឹ​ង​ ម៉េ​ង​ហៀ​ក​ ព្រះ​ជន្ម​៣៥​ វស្សា​ ជា​ចៅអធិការ​វត្ត​ សែន​ឧត្តម​ ហៅ​វត្ត​ (​បឹង​សា​ឡាំ​)​ ស្ថិត​នៅ​ ឃុំ​ពោធិ​ម្រា​ល​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​ជាមួយ​វត្ថុ​តាង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​កំពុង​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ អយ្យការ​ អម​សា​ លា​ដំបូង​ខេត្ដកំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់