ព្រះសីហនុៈ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទីព្រឹក នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៩-១៦០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿង និងម៉ូតូ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តទី១ម៉ាក LEXUS RX400h ពាក់ស្លាកលេខ ភ្នំពេញ 2AF-22 46 ធ្វើដំណើរពីព្រះសីហនុទៅភ្នំពេញ អ្នកបើកបរ(រត់គេចខ្លួន)
រថយន្តទី២ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-55 17 អ្នកបើកបរឈ្មោះ គង់ ខ្នា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ទី៣ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ចេង ងុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករចាក់ផ្លែដូងប្រេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើដំណើរពីភ្នំពេញមកព្រះសីហនុ (របួសធ្ងន់បាក់ជើងឆ្វេង)។
ដំណើររឿង៖ មុនពេលកើតម៉ូតូ បានបើកមកដល់ចំណុចខាងលើ ក៏ប៉ះជាមួយរថយន្ត LEXUS RX400h ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យខ្ទាតទៅប៉ះ ជាមួយរថយន្តសាំយ៉ុង១គ្រឿងទៀត កំពុងតែធ្វើដំណើរស្របទិសដៅគ្នា។
ហេតុការណ៍នេះ សមត្ថកិច្ចកម្លាំងស្នាក់ការ៤០១ សហការបានចុះជួយសម្រួលចរាចរណ៍ ដើម្បីបញ្ជៀសការកកស្ទះ និងជនរងគ្រោះ ត្រូររថយន្តសាមុយដឹកទៅសង្គ្រោះឯមន្ទីរពេទ្យឯកជនវាលរេញ ចំណែកវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋានរងចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់