តាកែវៈ នៅវេលាម៉ោង១៨ និង៣៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ១១៧-១១៨ ស្ថិតក្នុងភូមិពោធិ៍ខ្វិត ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្ត និងរថយន្ត ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលលើនេះ គេឃើញមានគោយន្តអូសរ៉ឺម៉ក បើកបរដោយឈ្មោះ សៅ សឺន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ត្រូវរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ។ លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ ត្រូវរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A-0861 បុកបណ្តាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ។ អ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណ នោះឡើយ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
មូលហេតុ៖ បណ្ដាលមកពីអ្នកបើកបរគោយន្តមិនប្រកាន់ស្ដាំ ។
វត្ថុតាង គោយន្តនិងរថយន្ត ត្រូវបានដកហូតរក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ ជាបណ្ដោះអាសន្ន និងកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបង្កយកមកផ្តន្ទាទោសផ្លូវច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់