ព័ត៌មានជាតិ

សំណាង១ ក្នុង១ម៉ឺនគ្រោះថ្នាក់ដែលអ្នកដឹកឥវ៉ាន់ក្រុមហ៊ុន Food Pada ម្នាក់គេចផុតពីករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលអ្នកដឹកទំនិញរបស់ក្រុមហ៊ុន foodpanda ម្នាក់បើកបរម៉ូតូចាប់ហ្វ្រាំងរអិលដួលចូលកន្ទុយកុងតឺន័រសំណាងរួចខ្លួនខូចខាតតែសម្ភារៈ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង ២០ នាទីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវវេញស្រេងក្បែរនឹងច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ដែលជិះម៉ូតូម៉ាកវ៉េវពណ៍ខ្មៅពាក់ស្លាកលេខ កណ្ដាល 1Z-5722 ក្នុងទិសដៅពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុមិនដឹងថាអើនិងអ្វីក៏ជាន់ហ្រ្វាំងទើបបណ្ដាលឲ្យបាក់រអិលស្របពេលនោះក៏មានរថយន្តសណ្ដោងទូកកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 3A-1024 បើកបរស្របទិសក៏ដួលចូលកន្ទុយផ្នែកខាងក្រោយនៃរថយន្តកុងតឺន័របណ្ដាលឱ្យម៉ូតូខ្ទេចខូចខាតផ្នែកខាងមុខចំណែកអ្នកបើកបរម៉ូតូទៀតចេញក្រៅរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុនឹងឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហ៊ានសិនមុននឹងរាយការណ៍ទៅផ្នែកជំនាញ៕

មតិយោបល់