ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបនិងឃាត់ខ្លួនជនប្រុស-ស្រីចំនួន៧នាក់ ករណីប្រមូលម្តុំគ្នា លេងល្បែងស៊ីសង

បាត់ដំបង: នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង០៤និង០០នាទី នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងកងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្សាយត្រែង បានចុះបង្ក្រាបនិងឃាត់ខ្លួន អ្នកលេងល្បែងស៊ីសងបៀតង បានចំនួន០៧នាក់ ស្រី០៦នាក់។

ករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតបានសម្ភារ:តាងរួមមាន៖ -បៀតងចំនួន០២ហ៊ូ ,-ឈើកាវបៀចំនួន០៩ដើម ​,-កន្ទេលក្រាលចំនួន០៤ ។

សូមជម្រាបជូនថា ក្នុងពេលដែលមហាជនទូទៅ កំពុងចូលរួមបង្ការទប់ស្កាត់ ករណីឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ នៅមានមូលដ្ឋានខ្លះ ប្រជាពលរដ្ឋមានការប្រមូលម្តុំគ្នា និងដោយមានទាំងការប្រព្រឹត្តល្បែងស៊ីសងទៀតផង ហើយករណីបែបនេះ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕

មតិយោបល់