ព័ត៌មានជាតិ

ចាប់រំលោភស្ត្រីម្នាក់បានសម្រេច ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ពោធិ៏សាត់ៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថេវៈទៅលើស្ត្រីម្នាក់ បានសម្រេច ត្រូវបានប្តីរបស់ជនរងគ្រោះ តាមទាន់ប្តឹងសមត្ថកិច្ចឲ្យធ្វើការចាប់ឃាត់ខ្លួន ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ៣០រំលងអាធ្រាត្រឈានចូលថៃ្ងទី៣០ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច ក្នុងភូមិពោធិ៏របង ឃុំកំពង់ពោធិ៏ ស្រុកក្រគរ ខេត្តពោធិ៏សាត់ ។

សមត្ថកិច្ចស្រុកក្រគរ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ រ៉ន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅក្នុងភូមិជាមួយនឹងជនរងគ្រោះឈ្មោះ ពៅ តុល ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅផ្ទះក្នុងភូមិកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៦ ក្រុមគ្រួសាររបស់ខ្លួនបានហូបបាយជុំគ្នា បន្ទាប់មកគាត់ជាជនរងគ្រោះ បានទៅដេកបំបៅដោះកូននៅផ្ទះតូចខាងក្រោយ ចំណែកប្តីរបស់គាត់

ដេកនៅផ្ទះធំខាងមុខយាមម៉ូតូនិងគោយន្ត លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យខាងលើនេះ បានចូលមកធ្វើសកម្មភាព ចាប់រំលោភសេពសន្ថេវៈទៅលើនារីរងគ្រោះ ពេលនោះជនរងគ្រោះនឹងស្មានថាជាប្តី ក៏បែខ្លួនមកវិញ បែជាឃើញមុខជនសង្ស័យខាងលើ ក៏ស្រែកឆោឡោផ្អើលដល់ប្តីរបស់ជនរងគ្រោះដែលកំពុងដេកនៅផ្ទះធំខាងមុខ បានឭក៏ស្ទុះមកទាន់រួចក៏រាយការណ៏ជូនសមត្ថកិច្ចនគរបាលស្រុកក្រគរ ចុះមកធ្វើការចាប់ឃាត់ខ្លួនបានតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថេវៈទៅលើស្ត្រីរងគ្រោះបានសម្រេចពិតប្រាកដមែន ហើយបច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋានស្រុកក្រគរ ដើម្បីកសាងសំណុំរឿងបន្ត បញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

ចាប់រំលោភ (1)ចាប់រំលោភ (2)

មតិយោបល់