ព័ត៌មានជាតិ

ទោះពេលនេះមេឃកំពុងតែភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចចម្រុះនៅតែបន្តឈរប្រចាំការតាមគោលដៅដេីម្បីអនុវត្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ទោះពេលនេះមេឃកំពុងតែភ្លៀងខ្លាំងស្ទេីរតែគ្របដណ្តប់គ្រប់ខណ្ឌនៃរាជធានីភ្នំពេញ យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តឈរប្រចាំការតាមគោលដៅនានាដេីម្បីបន្តអនុវត្តការងាររបស់ខ្លួនដោយគ្មានការរអ៊ូរទាំឡេីយ នេះហេីយជាតួនាទី ភារកិច្ចរបស់កងកម្លាំង លះបង់ទាំងពេលវេលា ទាំងកម្លាំងចិត្ត កាយ ព្រោះតែដេីម្បីការពារបងប្អូនប្រជាពលរដ្ឋ ដូច្នេះបេីមិនចាំបាច់សូមប្រជាពលរដ្ឋកុំចាកចេញពីផ្ទះ សមត្ថកិច្ចគ្រប់រូបគាត់ក៏ចង់នៅផ្ទះ ចង់មានពេលវេលាជួបជុំក្រុមគ្រួសារដូចបងប្អូនប្រជាពលរដ្ឋដែរ ប៉ុន្តែមុនអាចធ្វេីបានដោយសារភារកិច្ចត្រូវបំពេញជូនជាតិ មាតុភូមិ ៕

 

មតិយោបល់