ព័ត៌មានជាតិ

លលកញីឈ្មោល២នាក់ ដែលជាមុខសញ្ញាកាច់.ក និងជួញដូរយ៉ាងសកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: នៅចំណុចភូមិកែវឧត្តម ឃុំត្រពាំងគង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយ លោក ឃុត សុផល អធិការ ស្រុក បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ២នាក់ ស្រី ១ នាក់
១.ឈ្មោះ អ៊ុ ពិសិដ្ឋ ភេទប្រុស អាយុ ៣៦ឆ្នាំ
២.ឈ្មោះ អយ លីនណា ហៅ ឌួង ភេទស្រី អា យុ ៣០ឆ្នាំ អ្នកទាំង២ ស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ឃុត សុផល បានឲ្យដឹងថាកិច្ច ប្រតិបត្តិការ ខាងលើ បានការចង្អុល ណែរនាំ ដ៏ខ្ពង់ខ្ពស់ ពីលោកស្នងការ នគរបាល ខេត្ត និងបានការ សម្រប សម្រួលនីតិវិធី ដោយតំណាងអយ្យការ (ព្រះរាជ អាជ្ញា ) កម្លាំងនគរបាលបាន ធ្វើ ការ ដក ហូតវត្ថុតាងជាក់ស្ដែង រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀន ចំនួន ២០កញ្ចប់តូច, ទូរស័ព្ទដៃ ចម្រុះ ៤ គ្រឿង រួម នឹងឧបករណ៍ប្រើ ប្រាស់ គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំង នគរបាល ស្រុក សំរោងទង បានបញ្ជូន មកការិយាល័យប្រ ឆាំងគ្រឿងញៀនខេត្ដ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់