ព័ត៌មានជាតិ

រន្ទះបាញ់យុវជនម្នាក់ បណ្តាលឲ្យស្លាប់ ខណៈកំពុងភ្ជួរស្រែ ពេលមេឃភ្លៀង

កំពង់ធំ: ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទីរសៀល មានករណីរន្ទះបាញ់ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ ខណ:កំពុងភ្ជួរស្រែពេលមេឃភ្លៀង ស្ថិតនៅចំណុចភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ហាត អាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រមាគ ឃុំចើងដើង ស្រុកបារាយណ៍ ។

មូលហេតុ៖ ទៅភ្ជួរស្រែមេឃកំពុងភ្លៀង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ត្រូវរន្ទះបាញ់ប្រាកដមែន ទើបឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់