ព័ត៌មានជាតិ

រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ដឹកកម្មករ-កម្មការិនី រ៉េចង្កូតទៅបុកដើមឈើ បណ្ដាលឲ្យរងរបួសជាច្រើននាក់

កំពង់ស្ពឺ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តដឹកកម្មករ-កម្មការិនី១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ថុល ឆៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ដោយធ្វើដំណើរពីទិសខាង ពីខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុកដើមឈើ បង្កឡើងដោយខ្លួនឯង នៅលើផ្លូវលំ ស្ថិតត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ ។

កម្លាំងនគរបាលជំនាញបានចុះទៅកាន់គោលដៅ និងបានជួយសង្រ្គោះបន្ទាន់ក្នុងនោះ កម្មករ-កម្មការិនីរងរបួសមានចំនួន២១នាក់ ស្រី០៩នាក់ ក្នុងនោះ របួសធ្ងន់ចំនួន០៦នាក់ស្រី ត្រូវកម្លាំងនគរបាលកំពុងបន្តជួយ ជនរងគ្រោះផ្សេងទៀត ។

បច្ចុប្បន្ន ជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ៕

មតិយោបល់